លោក សុខុម ពិសី អនុប្រធាន និងមន្ត្រី មន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរួមស្តីពីសកម្មភាពការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ ០៧/០៥/២០១៩ 2001 បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ថ្ងៃអង្គារ ៤កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ សាលាខេត្តបន្ទាយមានជ័យ លោក សុខុម ពិសី អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យរួមជាមួយមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរួមស្តីពីសកម្មភាពការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច អ្នកពាក់ព័ន្ធប្រមាណជិត៤០០នាក់។