អនុប្រធាន និងមន្ត្រីនៃមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ ចូលរួមប្រជុំ និងរកដំណោះស្រាយ ករណីវិវាទដីធ្លីនៅសង្កាត់ប៉ោយប៉ែត ០៨/០៥/២០១៩09/05/2019 662 បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ លោក ឯម នី អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីក្រោមឱវាទ បានចូលរួមប្រជុំ និងរកដំណោះស្រាយ ករណីវិវាទដីធ្លី មានទីតាំងដីស្ថិតនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំអង្គប្រជុំដោយលោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យ ដោយមានការចូលរួមពីមន្ទីរ-អង្គភាព អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងភាគីវិវាទផងដែរ។