មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ធំ សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូន ធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យកំពង់ធំ ក្រុងស្ទឹងសែន ០៩/០៥/២០១៩12/05/2019 856 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ធំ, ថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានសហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យកំពង់ធំ ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ដែលមានការចូលរួមពីលោកនាយករដ្ឋបាលសាលាក្រុងស្ទឹងសែន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអាចារ្យលាក់ លោកស្រីនាយិកាវិទ្យាល័យកំពង់ធំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ២៨៦១នាក់ ស្រី១៤២៧ នាក់។