មន្ទីរ ទ.រ.ព.អ ខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកស្វាយលើ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើការផ្សព្វផ្សាយច្បាប់ភូមិបាល ០៩/០៥/២០១៩12/05/2019 773 ផ្សព្វផ្សាយច្បាប់, សៀមរាប ខេត្តសៀមរាប, ថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានសហការជាមួយអាជ្ញាធរស្រុកស្វាយលើ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើការផ្សព្វផ្សាយច្បាប់ភូមិបាល នៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលមានការចូលរួមពី លោកអភិបាលរងស្រុក លោកមេបញ្ជាការ លោកមេបញ្ជាការរង នៃកងកំលាំងប្រដាប់អាវុធ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកមេភូមិ សមាជិកភូមិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន៣១៤នាក់ ស្រី១៦១នាក់ ។