លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអមដំណើរជាកិត្តិយស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី, ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ១៧/០៥/២០១៩ 1257 រាជធានីភ្នំពេញ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញបានអញ្ជើញអមដំណើរជាកិត្តិយស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី, ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣ របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។ សម្រាប់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ប្រមាណ ៣.៥០០នាក់ ដែលបានចូលរួមក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី, ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣ នេះ។ គ.ជ.ប បានបញ្ជាក់ថា សម្រាប់គណបក្សនយោបាយនីមួយៗ មានសិទ្ធិធ្វើសកម្មភាពឃោសនាកសំឡេងឆ្នោតរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ហើយការឃោសនាបោះឆ្នោតត្រូវធ្វើឡើងតាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយ បានចុះបញ្ជីឈរ ឈ្មោះ គឺចាប់ពីម៉ោង៦៖០០នាទីព្រឹកដល់ម៉ោង១០:០០នាទីយប់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។ សម្រាប់រាជធានីភ្នំពេញ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានគណបក្សនយោបាយចំនួន៧ បានឈរឈ្មោះ ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជន កម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្ស ឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា៕