មន្ទីរ ទ.រ.ព.អ ខេត្តកណ្តាល សហការជាមួយអាជ្ញាធរស្រុកខ្សាច់កណ្តាលបានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្តីពី ​ចរាចរណ៏ផ្លូវគោក​

ខេត្តកណ្តាល, ថ្ងៃ​សុក្រ​ ១៤​កេីត​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០១៩ ​មន្ទីរទំនាក់ទំនង​ជាមួយ​​រដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តកណ្តាល សហការជាមួយអាជ្ញាធរស្រុកខ្សាច់កណ្តាលបានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្តីពី​ចរាចរណ៏ផ្លូវគោក​ ដោយមានការចូលរួមជាអធិបតីពីលោក​ គា​ ប៊ុនថន ​​ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តកណ្តាល និងលោក​ ចាន់​ តារា​ ​អភិបាល​រង នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល​ ​និងមានការរួមពីលោក​ លោកស្រីក្រុមប្រឹក្សាឃុំ​ លោកអធិការរងស្រុក​ លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្ស​ សរុប​៤២១​នាក់​ ស្រ្តី​ ២១៧នាក់។