លោក វាត់ ហេង ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តតាកែវ អញ្ជើញជាកិត្តិយសក្នុង «ទិវាជាតិនៃការចងចាំ» ២០/០៥/២០១៩ 794 តាកែវ ខេត្តតាកែវ, ថ្ងៃច័ន្ទទី២០ ខែឧសភា ឆ្នាំ២០១៩ លោក វាត់ ហេង ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តតាកែវ អញ្ជើញជាកិត្តិយសក្នុង «ទិវាជាតិនៃការចងចាំ» ក្រោមអធិបតីភាព ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកទ្រាំង។ ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណស្ដូបអដ្ឋិធាតុជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្ថិតនៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំងខេត្តតាកែវ៕