លោក ហែម ហ៊ីម ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តឧត្តមមានជ័យ ចូលរួមពិធីគោរពវិញ្ញាណដល់យុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត ២១/០៥/២០១៩ 904 ឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ លោក ហែម ហ៊ីម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តមមានជ័យ ចូលរួមពិធីគោរពវិញ្ញាណដល់យុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល និង ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងកងកម្លាំងទាំង៣ និងមន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ប្រមាណ ៣០០០នាក់ និងមានពិធីរាប់បាតដល់ព្រះសង្ឃចំនួន ១០០អង្គ ក្នុងពិធីនេះផងដែរ៕