ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ ទ.រ.ព.អ ដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខ័ន្ធ ចំពោះ​ប្រជាជនកម្ពុជាដែលបានបាត់បង់ជីវិតក្នុងរបបនយោបាយប្រល័យពូជសាសន៍

ខេត្តបន្ទាយមានជ័យ, ថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ​ ឯកស័ក​ ព.ស​២៥៦២៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ខេត្ត​បន្ទាយមានជ័យ បានដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខ័ន្ធ ចំពោះ​ប្រជាជនកម្ពុជា​ជាង ២លាននាក់ ដែល​បាន​ទទួលទារុណកម្មយ៉ាងសែនទារុណ ខ្លោចផ្សារទាំងផ្លូវកាយផ្លូវចិត្តហួសពណ៌នា បានបាត់បង់ជីវិតក្នុងរបបនយោបាយប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ វីរៈយុទ្ធជន យុទ្ធៈនារីស្នេហាជាតិ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុរំដោះជាតិ និងកសាងប្រទេសជាតិ ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ ដោយមានការចូលរួមពី ឯកឧត្តម​ លោកជំទាវ​ លោក លោកស្រីប្រធានមន្ទីរ​-អង្គភាព​ ក្រុង-ស្រុក ព្រះសង្ឃ​ តាជីយាយជី​ លោកគ្រូអ្នកគ្រូ​ សិស្សានុសិស្ស​ ចូលរួមយ៉ាងច្រេីនកុះករ នៅស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងវត្តសុភមង្គល ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។