ក្រុមការងារវិទ្យាស្ថានជាតិអធិការកិច្ច ជួបពិភាក្សា​ជាមួយ​ក្រុមការងារអង្គការមូលនិធិអាស៊ី (The Asia Foundation)

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត សោម បូរ៉ាន់ បានដឹកនាំក្រុមការងារវិទ្យាស្ថានជាតិអធិការកិច្ច ជួបពិភាក្សា​ជាមួយ​ក្រុមការងារអង្គការមូលនិធិអាស៊ី (The Asia Foundation) តំណាងដោយ លោកស្រីបណ្ឌិត សាន សុជាតា នាយកកម្មវិធីនៃអង្គការមូលនិធិអាស៊ី នៅទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីពិភាក្សាស្វែងរកកិច្ចសហការ និងការគាំទ្រលើការបណ្ដុះបណ្ដាលជំនាញស្រាវជ្រាវ និងស្ទង់មតិ ដល់មន្ដ្រីរាជការវិទ្យាស្ថានជាតិអធិការកិច្ច និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។