ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ចាម ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ… ២៨/០៥/២០១៩29/05/2019 660 កំពង់ចាម, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ចាម, ថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម លោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធាសភា និងអធិការកិច្ចខេត្តកំពង់ចាម ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលេីអចលនទ្រព្យ និងការត្រៀមអនុវត្តប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្រោមអធិបតីភាព ឯកឧត្ដម កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្ត។