មន្ទីរ ទ.រ.ព.អ បានចុះផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន

ខេត្តព្រៃវែង, ថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចុះផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន នៅសាលាអនុវិទ្យាល័យ ស្មោង ស្ថិតនៅឃុំស្មោងជើង ស្រុក​កំចាយមារ ដោយមានការចូលរួម លោកមេឃុំ លោកនាយប៉ុស្តិ៍នគរបាល លោកមេភូមិ ប្រជាពលរដ្ឋ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប៦៨៩នាក់។