មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ចាម បានរៀបចំផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅវិទ្យាល័យជីហែ ៣០/០៥/២០១៩ 838 កំពង់ចាម, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ចាម, ថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម បានរៀបចំផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅវិទ្យាល័យជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរង នៃគណៈអភិបាលស្រុក លោកអធិការស្រុក មេឃុំ មេប៉ុស្តិ៍ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៣១២នាក់ ស្រី ១៧៦នាក់។