លោក ខុន សុខុម ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ បានចូលរួមប្រារព្ធទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក​ ៥មិថុនា​

ខេត្តបន្ទាយមានជ័យ, ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងប៉ោយប៉ែត​ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា​-ព្រឹទ្ធសភា ​និងអធិការកិច្ចខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ បានចូលរួមប្រារព្ធទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក​ ៥មិថុនា​ លេីប្រធានបទ​ «ការបំពុលខ្យល់» ក្រោមអធិបតីភាព ​លោកជំទាវ​ ម៉ុម​ ថានី​ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយផ្តោតសំខាន់លេីវិធានការទប់ស្កាត់​ និងការកាត់បន្ថយការបំពុលខ្យល់​ ដោយសារការដុត​សំណល់សំរាមតាមទីវាល​ ការដុតប្រេងឥន្ទន:​ផូសុីល​ និងការដុតព្រៃជាដេីម។ ការប្រារព្ធទិវាបរិស្ថានពិភពលោក គឺជាយន្តការរបស់អង្គការសហប្រជាជាតិ ក្នុងការជំរុញឲ្យពិភពលោកចូលរួមលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញឲ្យមានការយកចិត្តទុកដាក់ផ្នែកគោលនយោបាយ និងការធ្វើសកម្មភាពនានា ដើម្បីធ្វើឲ្យប្រសើរឡើងផ្នែកបរិស្ថាន។