មន្ទីរ ទ.រ.ព.អ ខេត្តកែប បានធ្វើពិធីផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ ក្រុងកែប

ខេត្តកែប, ថ្ងៃពុធ ០៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកែប បានធ្វើពិធីផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ ក្រុងកែប ដោយមានកិច្ចសហការណ៍ពីមន្រ្តីជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខត្ត មន្ទីរសាធារណការ និងដឹកជញ្ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួន ៣០៤នាក់ ស្រី១៥០នាក់ និងមានការឆ្លើយសំណួរ ផ្តល់រង្វាន់ជាមួកការពារសុវត្ថិភាព និងបានប្រគល់សៀភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៥ក្បាល ដល់នាយិកាសាលា។