មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ចាម រៀបចំផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ៣១/០៥/២០១៩05/06/2019 729 កំពង់ចាម, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ចាម, ថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម បានរៀបចំផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងនៃគណៈអភិបាលស្រុក លោកអធិការស្រុក មេឃុំ មេប៉ុស្តិ៍ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៣៣០នាក់,ស្រី ១៨៥នាក់។