ក្រុមការងារនាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ នៃក្រសួង ទ.រ.ព.អ បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅវិទ្យាល័យ ត្រសេកកោង ស្ថិតនៅក្នុងស្រុកទឹកឈូ

ខេត្តកំពត, នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅវិទ្យាល័យ ត្រសេកកោង ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ខៀវ គឹមហេង ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមានការអញ្ជើញចូលរួមពីតំណាងការិយាល័យ តំណាងរាស្ត្រ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត មន្ត្រីរាជការសាលាស្រុកទឹកឈូ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប ៣២១នាក់ /ស្ត្រី ១៧៨នាក់។