មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ធំ បានសហការជាមួយមន្ទីរជំនាញខេត្ត និងអាជ្ញាធរស្រុកកំពង់ស្វាយ ចុះផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅ​វិទ្យាល័យ ហ៊ុន សែន ត្បែង

ខេត្តកំពង់ធំ, ថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងអាជ្ញាធរស្រុកកំពង់ស្វាយ ចុះផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅ​វិទ្យាល័យ ហ៊ុន សែន ត្បែង ស្ថិតនៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុបចំនួន ១,២៦៨នាក់ ស្រី ៦៣៩នាក់ និងមានកម្មវិធីសួរសំនួរឆ្លើយយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណ​ពាក់ព័ន្ធ​ច្បាប់​ចរាចរណ៍ផ្លូវគោក។