នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ បានចុះផ្សព្វផ្សាយច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន នៅសាលាស្រុកសន្ទុក

ខេត្តកំពង់​ធំ, ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ បានចុះផ្សព្វផ្សាយច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន នៅសាលាស្រុកសន្ទុក ក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម ចាន់ តារា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងដោយមានការអញ្ជើញចូលរួមពីតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយករងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត លោកអភិបាល អភិបាលរងស្រុកសន្ទុក លោកអធិការរងនគរបាល លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ អនុភូមិ ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន៣៦៤ នាក់ ស្រី១២៦ នាក់៕