លោក ឈរ ដារ៉ា អ​នុ​ប្រធាន​ម​ន្ទី​រ ទ.រ.ព.អ ខេត្តកំពង់ធំ ចូល​រួមពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារចំនួន ១០ខ្នង

ខេត្តកំពង់​ធំ, ថ្ងៃសុក្រ ៥កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី០៧ ខែ​មិថុនា ឆ្នាំ២០១៩ លោក ឈរ ដារ៉ា អ​នុ​ប្រធាន​ម​ន្ទី​រទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ ចូល​រួមពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារចំនួន ១០ ខ្នង ស្ថិតក្នុងភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ដែលជាអំណោយរបស់ទីក្រុងហូជីមីង នៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកវរសេនីយ៍ឯក ង្វៀន ជឿងថាំង ប្រធានគណៈបញ្ជាការយោធាទីក្រុងហូជីមីង នៃ​កងទ័ព​ប្រជាជន​វៀតណាម​ និងដោយ​មាន​ការអញ្ជើញចូល​រួម​ពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គ​ភាព​ជុំវិ​ញ​ខេត្ត និងលោក លោកស្រី អភិបាល អភិបាលរងស្រុកប្រាសាទបល្ល័ង្ក លោកមេឃុំ មេភូមិ តាជី យាយជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។