លោក ខុន សុខុម ប្រធានមន្ទីរ ទ.រ.ព.អ ចខេត្តបន្ទាយមានជ័យ ចូលរួមសំណេះសំណាលជាមួយពុកម៉ែ បងប្អូន គ្រួសារអតីតយុទ្ធជន និងប្រគល់ផ្ទះចំនួន៨០ខ្នង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ១២/០៦/២០១៩ 2312 បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅបរិវេណមជ្ឈមណ្ឌលអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ បានចូលរួមសំណេះសំណាលជាមួយពុកម៉ែ បងប្អូន គ្រួសារអតីតយុទ្ធជន និងប្រគល់ផ្ទះចំនួន៨០ខ្នង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅលើដីសម្បទានសង្គមកិច្ចតំបន់ដីការ៉េពី(២២២២) ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។