មន្ទីរ ទ.រ.ព.អ ខេត្តកណ្តាល បានចុះផ្សព្វផ្សាយច្បាប់ ស្តីពី​ ចរាចរណ៍ផ្លូវគោក​ ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុនសែន កំពង់ភ្នំ

ខេត្តកណ្តាល,​ ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្តាល បានចុះផ្សព្វផ្សាយច្បាប់ ស្តីពី​ ចរាចរណ៍ផ្លូវគោក​ ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុនសែន កំពង់ភ្នំ ស្ថិតនៅក្នុងស្រុកលើកដែក ខេត្តកណ្តាល ដោយមានការចូលរួមជាអធិបតីពី លោក​ គា​ ប៊ុនថន​ ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តកណ្តាល​ និងលោក​ ឃឹម​ ច័ន្ទបូរមី​ អភិបាលរងស្រុកលេីកដែកខេត្ដកណ្តាល។ កម្មវិធីផ្សព្វផ្សាយច្បាប់​ ស្តីពី​ ចរាចរណ៍ផ្លូវគោក នេះមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ​ លោកគ្រូ​ អ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធកម្ពុជា យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៣៥០​នាក់។