នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា-ព្រឹទ្ធសភា រៀបចំវេទិកាសាធារណៈស្តីពីការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋ នៅឃុំក្បាលត្រាច ស្រុកកគរ ១៤/០៦/២០១៩ 1154 ពោធិ៍សាត់, វេទិកាសាធារណៈ, ឯកឧត្តម ទូច រិទ្ធី, ឯកឧត្តម នួន ណុំ ខេត្តពោធិ៍សាត់, ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា-ព្រឹទ្ធសភា បានរៀបចំវេទិកាសាធារណៈ ស្តីពីការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋ នៅវត្តបុបា្ផសុវណ្ណ ឃុំក្បាលត្រាច ស្រុកកគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ទូច រិទ្ធី អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិកាកិច្ច និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ណុំ ទីប្រឹក្សាក្រសួង និងជាអគ្គនាយករងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា លោកស្រី មិត្ត សុភាព អភិបាលរងស្រុកកគរ លោកអធិការស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក/លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី សមាជិក សមាជិការសសយក មេប៉ុស្តិ៍រដ្ឋបាលឃុំ មេឃុំ ប្រធាន-អនុប្រធានភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន២៦១នាក់ / ស្រ្តី៦៨នាក់។