កញ្ញា​ សោម​ សុភ័ណ្ឌ​ ធ្វេីបទបង្ហាញស្តីពីលទ្ធផលនៃការចូលរួម​វគ្គបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​លេី​ប្រធានបទ​ “ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណ:” នៅវិទ្យាស្ថានជាតិអធិការកិច្ច

ទីស្តីការក្រសួង​,​ ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៩ កញ្ញា​ សោម​ សុភ័ណ្ឌ មន្រ្តីរាជការ នាយកដ្ឋានអធិការកិច្ចទី៣​ បានធ្វេីបទបង្ហាញស្តីពីលទ្ធផលនៃការចូលរួម​វគ្គបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​លេី​ប្រធានបទ​ “ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណ:”​ នៅវិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និង​អធិ​ការកិច្ច​ ដោយមានការអញេីញចូលរួមពី​ លោក តុង​ វណ្ណះ ប្រធាននាយកដ្ឋានអធិការកិច្ចទី៣ ព្រមទាំង​មន្រ្តីរាជ​ចំណុះ​អោយ​អគ្គនាយកដ្ឋាន​អធិការកិច្ច។