ប្រតិភូក្រសួងដឹកនាំដោយ ឯកឧត្តម គឹម តូ សហការជាមួយមន្ទីរ បានចុះស្ទង់មតិប្រជាពលរដ្ឋលើច្បាប់ភូមិបាល ចំនួន២កន្លែងនៅខេត្តព្រៃវែង ២០/០៦/២០១៩ 1020 ព្រៃវែង, ឯកឧត្តម គឹម តូ ខេត្តព្រៃវែង, ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៩ ប្រតិភូក្រសួងដឹកនាំដោយ ឯកឧត្តម គឹម តូ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋាននីតិកម្ម បានសហការជាមួយមន្ទីរ បានចុះស្ទង់មតិប្រជាពលរដ្ឋលើច្បាប់ភូមិបាល ចំនួន២កន្លែង នៅឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក និង សង្កាត់បារាយណ៍ ក្រុងព្រៃវែង មានអ្នកចូលរួម ១៣២នាក់ និងស្រី១០៩នាក់។