កិច្ចប្រជុំ «ពិភាក្សា និងតាមដាននៃវឌ្ឍនភាព នៃការចុះសិក្សាវាយតម្លៃអំពីតម្រូវការនៃការបណ្តុះបណ្តាល»

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិ​អធិការកិច្ច​មានកិច្ចប្រជុំ «ពិភាក្សា និងតាមដាននៃវឌ្ឍនភាព នៃការចុះសិក្សាវាយតម្លៃអំពីតម្រូវការនៃការបណ្តុះបណ្តាល» ក្រោម​អធិបតីភាព ឯកឧត្ដមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងមានការចូលរួមពីមន្រ្ដីក្រោមឱវាទ៕