មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចខេត្ត ចុះផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ហ៊ុនសែន ភ្នំសន្ទុក ២៧/០៦/២០១៩30/06/2019 783 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ធំ, ថ្ងៃព្រហស្បតិ៍ ១០ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ, លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ចុះផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ហ៊ុនសែន ភ្នំសន្ទុក ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុបចំនួន ៧៨០នាក់ ស្រី ៤៣៨នាក់ និងមានកម្មវិធីសួរសំនួរយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក។