ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីក្រោមឱវាទ បានចូលរួមសិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រ និងពិគ្រោះយោបល់ ២៧/០៦/២០១៩30/06/2019 911 បន្ទាយមានជ័យ, សិក្ខាសាលា ខេត្តសៀមរាប, ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីក្រោមឱវាទ បានចូលរួមសិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រ និងពិគ្រោះយោបល់ ដើម្បីស្វែងរកយន្តការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្រោមអធិបតីភាពឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ ដោយមានសិក្ខាកាមចូលរួមមកពីខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ។