ពិធីផ្សព្វផ្សាយ​ច្បាប់​ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ស្រុកត្រាំកក់​ ខេត្តតាកែវ

ខេត្តតាកែវ,​ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅវិទ្យាល័យ សុខអាន ១ឧសភា ឃុំឧត្តមសូរិយា ស្រុកត្រាំកក់​ ពិធីផ្សព្វផ្សាយ​ច្បាប់​ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន រៀបចំដោយ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សហការ​ជាមួយ​មន្ទីរទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តតាកែវ និងអាជ្ញាធរដែនដី ក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ លោក ហ៊ត មនោ អភិបាលរងស្រុកត្រាំកក់ លោក កែវ រ៉េន ប្រធានការិយាល័យតំណាងរាស្ត្រមណ្ឌលតាកែវ ដោយ​មានការអញ្ជើញចូលរួម​ពី​សំណាក់​មន្ត្រីរាជការជុំវិញស្រុក លោកមេឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប៣៥៧ ស្រី១៤៧នាក់ ។