វិទ្យាស្ថានជាតិអធិការកិច្ច រៀបចំពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញអធិការកិច្ចបឋមស្ដីពី ”មូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច” ជំនាន់២ វគ្គ៣ កម្រិត១ ០៥/០៧/២០១៩ 708 វគ្គបណ្តុះបណ្តាល, ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧកក្កដា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិអធិការកិច្ច បានរៀបចំពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញអធិការកិច្ចបឋមស្ដីពី ”មូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច”ជំនាន់២ វគ្គ៣ កម្រិត១ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្ដីរាជការ និងសិក្ខាកាមចំនួន ៤០នាក់ មកពីក្រសួង និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចទាំង២៥រាជធានី-ខេត្ដ។