ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វេីការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ជូនប្រជាពលរដ្ឋនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ០៨/០៧/២០១៩ 755 បន្ទាយមានជ័យ, ផ្សព្វផ្សាយច្បាប់ ខេត្តបន្ទាយមានជ័យ, ថ្ងៃចន្ទ ៧កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅវត្តរតនៈគុន្នារ៉ាមរោងគោ(វត្តចំណោម) លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យរួមជាមួយមន្ត្រីក្រោមឱវាទ បានចូលរួមក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វេីការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិរោងគោដេីម ភូមិរោងគោកណ្តាល ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព និងកងកម្លាំង ប្រជាពលរដ្ឋពាក់ព័ន្ធ។