មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្តាល បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សេរីដីដុះ ១០/០៧/២០១៩10/07/2019 1181 កណ្ដាល, ផ្សព្វផ្សាយច្បាប់ ខេត្តកណ្តាល, ថ្ងៃពុធ ៩កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្តាល បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សេរីដីដុះ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។ ពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះធ្វើឡើងដោយមានការអញ្ជើញជាអធិបតី ពីសំណាក់ លោក គា ប៊ុនថន ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកណ្តាល និងលោក ពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយ ដោយមានការចូលរួមពី មេបញ្ជាការសឹករងស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកនាយកសាលា និងសិស្សានុសិស្ស ៣៦២នាក់ ស្ត្រី១២៦នាក់។