នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា-ព្រឹទ្ធសភា បានរៀបចំវេទិកាសាធារណៈ ស្តីពី ការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋនៅស្រុកកំចាយមារ ខេត្តព្រៃវែង ១១/០៧/២០១៩12/07/2019 3061 ព្រៃវែង, វេទិកាសាធារណៈ, ឯកឧត្តម ទូច រិទ្ធី ខេត្តព្រៃវែង, ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូនឹងថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៩ នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា-ព្រឹទ្ធសភា បានរៀបចំវេទិកាសាធារណៈ ស្តីពី ការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋនៅ វត្តជោ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទូច រិទ្ធី អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ លៀង ស្រីម៉ុល អភិបាលរង នៃគណៈអភិបាលខេត្ត និង មានការអញ្ចើញចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យចំណុះរបស់រដ្ឋបាលស្រុក អធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក មេញ្ជាការផ្នែកសឹករងស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមានការចូលរួមពីសមាជិក សមាជិការក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាព នាយកសាលា លោកគ្រូ អ្នកគ្រូ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ២៩១ នាក់ / ស្រ្តី ៧៦ នាក់។