មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ចាម បានរៀបចំផ្សព្វផ្សាយច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន នៅវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ស្ទឹងត្រង់

ខេត្តកំពង់ចាម,​ ថ្ងៃព្រហស្បតិ៍​ ១០កេីត​ ខែអាសាឍ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០១៩ មន្ទីរ​ទំនាក់​ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម បានរៀបចំផ្សព្វផ្សាយច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន នៅវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ស្ទឹងត្រង់​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ដែលមានការចូលរួមពីអាជ្ញាធរស្រុក លោក​អធិការ​ស្រុក​ មេឃុំ​ មេប៉ុស្តិ៍​ មន្រ្តីរាជការ​ លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្ស​ សរុបចំនួន៣១២នាក់,​ ស្រី១៦៨នាក់។