មន្ទីរ​ ទ.រ.ព.អ ​ខេត្ត​បន្ទាយ​មានជ័យ​ បានចូលរួមប្រជុំសម្របសម្រួល​ និងរកដំណោះស្រាយលើបញ្ហារំលោភដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិទួលប្រាសាទ

បន្ទាយមានជ័យ,​ ថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ​នៅសាលាក្រុង​ប៉ោយប៉ែត លោក ឯម នី អនុប្រធានមន្ទីររួមជាមួយមន្ត្រីជំនាញ​ នៃ​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា​ និង​អធិការ​កិច្ច​ខេត្ត​បន្ទាយ​មានជ័យ​ បានចូលរួមប្រជុំសម្របសម្រួល​ និងរកដំណោះស្រាយ ស្តីពី ករណីឈ្មោះ កង ភារម្យ និងឈ្មោះ ទុយ សាមុត តំណាង​ប្រជា​ពលរដ្ឋ ៣០គ្រួសារ ដែលទាហានកងអនុសេនាធំដឹកនាំដោយឈ្មោះ ឡេង ហុងលាង មេបញ្ជាការផ្នែកសឹករងក្រុងប៉ោយប៉ែត រំលោភ​យក​ដីរបស់ពួកគាត់មានទីតាំងស្ថិតនៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំ​អង្គប្រជុំ​ដោយ​លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ដោយសហការចូលរួមពីអាជ្ញាធរភូមិ សង្កាត់ ក្រុង តំណាងមន្ទីរ-អង្គភាព កងកម្លាំង​ប្រដាប់អាវុធ ពាក់ព័ន្ធនានា និងភាគីទំនាស់ផងដែរ។