ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តរតនគិរី បានចូលរួមក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ដាក់លូទឹក រៀបចំសួនច្បារ លើកំណាត់ផ្លូវលេខ៥០ និងផ្លូវលេខ៤៦ ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ២៣/០៧/២០១៩24/07/2019 650 ពិធីសម្ពោធ, រតនគិរី ខេត្តរតនគិរី, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោក យ៉ែន ស៊ីយ៉ា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តរតនគិរី បានចូលរួមក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ដាក់លូទឹក រៀបចំសួនច្បារ លើកំណាត់ផ្លូវលេខ៥០ និងផ្លូវលេខ៤៦ ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង។ ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាព សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ។