មន្ទីរ ទ.រ.ព.អ ខេត្តឧត្តរមានជ័យ បានចូលរួមប្រជុំ សំណេះសំណាល និងស្វែងយល់សិក្សាពីការដឹកនាំគ្រប់គ្រង ការងារដោះស្រាយទំនាស់ដីធ្លី និងការអភិវឌ្ឍន៍ខេត្ត ២៣/០៧/២០១៩24/07/2019 612 កិច្ចប្រជុំ, ឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោក ហែម ហ៊ីម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តរមានជ័យ បានចូលរួមប្រជុំ សំណេះសំណាល និងស្វែងយល់សិក្សាពីការដឹកនាំគ្រប់គ្រង ការងារដោះស្រាយទំនាស់ដីធ្លី និងការអភិវឌ្ឍន៍ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា ជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យអមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិកសភាជាតិ និងមន្ត្រីសភាជាតិ និងអភិបាលរង ក្រុង ស្រុកទាំង០៥ ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ។