ប្រធានមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ បានចូលរួមសកម្មភាពមនុស្សធម៌ ចុះសួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងជូនអាហារសាមគ្គី ចំពោះកុមារកំព្រា នៅមណ្ឌលសង្រ្គោះជនអស់សង្ឃឹម ២៥/០៧/២០១៩ 982 ការងារសង្គម, បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក ខុន សុខុម ប្រធានមន្ទីរ និងមន្ត្រីរាជការក្រោមឱវាទ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានចូលរួមសកម្មភាពមនុស្សធម៌ ចុះសួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងជូនអាហារសាមគ្គី ចំពោះកុមារកំព្រា នៅមណ្ឌលសង្រ្គោះជនអស់សង្ឃឹម ស្រុកមង្គលបុរី ក្រោមព្រះវត្តមានព្រះភិក្ខុ សប្បុរសជន និងវត្តមានឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី។