ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បិទផ្សាយជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ និងប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ នៅភូមិសាស្រ្ត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ,​ ថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅវត្ត​កណ្តាល លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ រួមជាមួយ​មន្ត្រី​ក្រោម​ឱវាទ បានចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ភូមិស្រះជីក និង​ភូមិ​កណ្តាលខាងលិច បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ភូមិកណ្តាលខាងកើត និងប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិ​មាត់ស្រះ និងភូមិគោកតារាជ្យ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម គឹង វណ្ណៈ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព និងកងកម្លាំង ប្រជាពលរដ្ឋពាក់ព័ន្ធ។