ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានដែកបាឡេ ០៥កន្លែង ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ២៦/០៧/២០១៩ 779 ពិធីសម្ពោធ, ពោធិ៍សាត់ ខេត្តពោធិ៍សាត់, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក វេត វិសេសបញ្ញា អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តពោធិ៍សាត់ បានចូលរួមអមដំណើរជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានដែកបាឡេ ០៥កន្លែង ស្ថិតក្នុងភូមិចំការខ្លុយ ភូមិផ្សារអណ្តែត ភូមិចំការអូរ ភូមិអូរតាប៉ោង ភូមិរបោះរាំង និងភូមិប្រាសាទ ឃុំរំលេច និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល របស់បងប្អូនប្រជាពលរដ្ឋ។