វិទ្យាស្ថានជាតិអធិការកិច្ច បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចបឋមស្ដីពី «មូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច» ជំនាន់២ វគ្គ៤ កម្រិត១ ២៦/០៧/២០១៩26/07/2019 744 វគ្គបណ្តុះបណ្តាល, ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ នៅល្ងាចថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិអធិការកិច្ច បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចបឋមស្ដីពី «មូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច» ជំនាន់២ វគ្គ៤ កម្រិត១។ ពិធីនេះប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្ដីរាជការ និងសិក្ខាកាមចំនួន ៤២នាក់ មកពីក្រសួង និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចទាំង២៥ រាជធានីខេត្ដ។