វិទ្យាស្ថានជាតិអធិការកិច្ច​បើកកិច្ចប្រជុំ«តាមដានអំពីវឌ្ឍនភាពការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា របស់វិទ្យាស្ថានជាតិអធិការកិច្ច»

នៅព្រឹកថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិអធិការកិច្ច បាន​បើកកិច្ចប្រជុំ«តាមដានអំពីវឌ្ឍនភាពការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា របស់វិទ្យាស្ថានជាតិអធិការកិច្ច» ក្រោម​អធិបតីភាព​ដឹកនាំពីសំណាក់ ឯកឧត្ដមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងមានការចូលរួមពីមន្រី្ដក្រោមឱវាទ។