លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអធិបតីក្នុងពិធីឆ្លងអាស្រម លោកតាគង់ យាយដើង និងប្រគេនទៀនព្រះវស្សា ៥វត្ត នៅខេត្តស្វាយរៀង ០៥/០៨/២០១៩ 674 ប្រពៃណី-សាសនា, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង រួមជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និង ឯកឧត្តម លោកជំទាវ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញជា អធិបតី ក្នុងពិធីឆ្លងអាស្រម លោកតាគង់ យាយដើង និង អភិសេករូបសំណាកទាំងពីរ នាព្រឹក ថ្ងៃច័ន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកសក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅខេត្តស្វាយរៀង។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានផ្តាំផ្ញើដល់អាជ្ញាធរខេត្តត្រូវខិតខំបម្រើសេវាសាធារណៈឲ្យបានល្អ និងសំណូមពរឲ្យប្រជាពលរដ្ឋត្រូវ យកចិត្តទុកដាក់បន្ថែមទៀតលើការគោរពច្បាប់ចរាចរណ៍ ត្រូវជៀសផុតពីគ្រឿងញៀន។ល។ ហើយលោកជំទាវក៏បានប្រគល់ភារកិច្ចឲ្យប្រធានមន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀង និង ប្រធានមន្ទីរវប្បធម៌និង វិចិត្រសិល្បៈ ខេត្តស្វាយរៀង សហការគ្នាក្នុងការស្រាវជ្រាវ ចងក្រងនូវឯកសារដែលពាក់ព័ន្ធនឹងទីទួលបុរាណ កន្លែងប្រវត្តិសាស្រ្ត ដែលមានក្នុងខេត្តស្វាយរៀង ដើម្បីទុកជាឯកសារសិក្សាស្រាវ ដល់កូនចៅជំនាន់ក្រោយៗទៀត។ ជាទីបញ្ចប់ លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការក៏បានវេរប្រគេននូវទៀនព្រះវស្សារួមជាមួយទេយ្យវត្ថុផ្សេងៗទៀត ថ្វាយប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ត ផងដែរ ។