កិច្ចប្រជុំពិភាក្សាអំពីកម្រិត និងប្រធានបទសម្រាប់បណ្ដុះបណ្ដាលវិជ្ជាជីវៈអធិការកិច្ច ០៩/០៨/២០១៩ 719 ទីស្ដីការក្រសួង, ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត ខែស្រាពណ៍ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកម្រិត និងប្រធានបទសម្រាប់បណ្ដុះបណ្ដាលវិជ្ជាជីវៈអធិការកិច្ច នៅទីស្ដីការក្រសួង។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការរៀបចំ និងកំណត់អំពីកម្រិត និងប្រធានបទសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈអធិការកិច្ច។