វិទ្យាស្ថានជាតិអធិការកិច្ច បន្តបើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពី “មូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច” ជំនាន់២ វគ្គ៥ កម្រិត១ ១២/០៨/២០១៩12/08/2019 751 វគ្គបណ្តុះបណ្តាល, ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩ វិទ្យាស្ថានជាតិអធិការកិច្ច បានបន្តបើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពី “មូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច” ជំនាន់២ វគ្គ៥ កម្រិត១ ជូនមន្រ្តីរាជការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ៤០នាក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។