វីដេអូ៖ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវបានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយកចិត្តទុកដាក់គ្រប់កាលៈទេសៈ ១២/០៨/២០១៩ 699 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, សួរសុខទុក្ខ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង អតីតប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា ដែលកំពុងសម្រាក ព្យាបាលជម្ងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ ក្នុងឱកាសសាកសួរសុកទុក្ខនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានជូនពរឲ្យឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ឆាប់បានជាសះស្បើយ និងមានសុខភាពល្អបរិបូណ៌ឡើងវិញ ព្រមទាំងមានជន្មាយុយឺនយូរផងដែរ ៕