អនុប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ ចូលរួមប្រជុំសម្របសម្រួល និងរកដំណោះស្រាយករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ០៩/០៨/២០១៩12/08/2019 635 បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅសាលាក្រុងប៉ោយប៉ែត លោក ឯម នី អនុប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ បានចូលរួមប្រជុំសម្របសម្រួល និងរកដំណោះស្រាយករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋដែលរស់នៅចំណុចអូរស្វារអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំអង្គប្រជុំដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី មន្ទីរ-អង្គភាពពាក់ព័ន្ធនានា កងរាជអាវុធហត្ថ និងភាគីបណ្តឹងផងដែរ។