អនុប្រធានមន្ទីរ ទ.រ.ព.អ ខេត្ត​ពោធិ៍សាត់​ បានចូលរួមជាមួយក្រុមគ្រួសារ ស.ស.យ.ក ខេត្តក្រុង រួមជាមួយអាជ្ញាធរក្រុង សង្កាត់ នាំយកអង្ករ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ខេត្ត​ពោធិ៍សាត់,​ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក វេត វិសេស​បញ្ញា​ អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និង​អធិ​ការកិច្ចខេត្ត​ពោធិ៍សាត់​ បានចូលរួមជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រុងពោធិ៍សាត់ រួមជាមួយអាជ្ញាធរក្រុង សង្កាត់ នាំយកអង្ករ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋនៅតាមខ្នងប្រឡាយធំក្បាលហុង ក្រុងពោធិ៍សាត់​ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកំពុងគំរាមកំហែង និងលិចផ្ទះសំបែងយ៉ាងច្រើនគ្រួសារ ។