មន្ទីរ ទ.រ.ព.អ ខេត្តសៀមរាបនាំយកថវិការបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់ក្រុមគ្រួសារ លោកអុនសេនីយ៍ឯក ហួត មុនីពិសាខ ដែលបានរងរបួសធ្ងន់ក្នុងហេតុការណ៍ផ្ទុះការាស់ចាក់ហ្គាស យានយន្ត ១៦/០៨/២០១៩16/08/2019 736 ការងារសង្គម, សៀមរាប ខេត្តសៀមរាប, ព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប និងមន្ត្រីក្រោមឱវាទ បាននាំយកថវិការបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន៥០០ដុល្លា ជូនដល់ក្រុមគ្រួសារ លោកអុនសេនីយ៍ឯក ហួត មុនីពិសាខ នាយរងផ្នែក នៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលបានរងរបួសធ្ងន់ក្នុងហេតុការណ៍ផ្ទុះការាស់ចាក់ហ្គាស យានយន្ត។