ពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចបឋមស្ដីពី «មូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច» ជំនាន់២ វគ្គ៥ កម្រិត១ ១៦/០៨/២០១៩13/10/2019 744 វគ្គបណ្តុះបណ្តាល, ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិអធិការកិច្ច បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចបឋមស្ដីពី «មូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច» ជំនាន់២ វគ្គ៥ កម្រិត១។ ពិធីនេះប្រព្រឹត្ដទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្ដីរាជការ និងសិក្ខាកាមចំនួន៤១នាក់ មកពីក្រសួង និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទាំង២៥រាជធានីខេត្ដ។